រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពិធីប្រគល់រង្វាន់ ជូនសិស្សទទួលបាននិទ្ទេស A និងប្រគល់ថវិកាលើកទឹកចិត្ត ជូនដល់សិស្សដែលទទួលបាននិទ្ទេស B សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ នៅក្នុងខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (335)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីប្រគល់រង្វាន់ ជូនសិស្សទទួលបាននិទ្ទេស A និងប្រគល់ថវិកាលើកទឹកចិត្ត ជូនដល់សិស្សដែលទទួលបាននិទ្ទេស B សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ នៅក្នុងខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ប្អូនៗពិតជាសិស្សល្អ ជាមិត្តល្អ និងជាកូនល្អ ដែលប្អូនខិតខំសិក្សារហូតទទួលបានជោគជ័យនាពេលនេះ ខ្ញុំសង្ឃឹមថាតាមរយៈការខិតខំរបស់ប្អូនៗ ពិតជានាំមកនូវមោទនភាព សម្រាប់ក្រុមគ្រួសារ និងខេត្តរបស់យើង ជាមួយនឹងការគិតគូរពីថ្នាក់ដឹកនាំកន្លងមកថ្នាក់ដឹកនាំខេត្ត បានឧបត្ថម្ភដល់សិស្សនិទ្ទេស A ពេលនេះ ហើយពេលនេះសម្តេចពិជ័យសេនា បានជួយឧបត្ថម្ភបន្ថែម ដល់សិស្សានុសិស្ស និទ្ទេស A និងនិទ្ទេស B ទៀតផងដែរ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 15 នាទីមុន