រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

មន្ទីរធម្មការ និងសាសនាខេត្តកោះកុង​ បានសហការ ជាមួយសាលាគណ នៃគណ:ធម្មយុត្តិកនិកាយ​ រដ្ឋបាលក្រុងខេមរភូមិន្ទ ប្រារព្ធទិវាមនុស្សចាស់​ នៅវត្តទេពនិមិត្ត​ ហៅវត្តថ្មី​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (290)

មន្ទីរធម្មការ និងសាសនាខេត្តកោះកុង​ បានសហការ ជាមួយសាលាគណ នៃគណ:ធម្មយុត្តិកនិកាយ​ រដ្ឋបាលក្រុងខេមរភូមិន្ទ ប្រារព្ធទិវាមនុស្សចាស់​ នៅវត្តទេពនិមិត្ត​ ហៅវត្តថ្មី​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ដែលមានអ្នកចូលរួមប្រមាណ៤០នាក់។

លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុងបានលើកឡើងថា មនុស្សវ័យចាស់គឺជាវ័យត្រូវការយកចិត្តទុកដាក់ពីការថែទាំរក្សាពីមនុស្សវ័យក្មេង នៅពេលដែលជរាធ្វើអ្វីមិនកើត។ លោកបានបន្តថា មនុស្សចាស់គឺមានអារម្មណ៍ថាឯកា ហើយចង់តែអោយមនុស្សវ័យក្មេងមកសួរសុខទុក្ខឈឺឆ្អាលថែរក្សាណាស់ និងមនុស្សចាស់ជាមនុស្សគំរូដល់ក្មេងៗជំនាន់ក្រោយ។

លោកប្រធានមន្ទីរ បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់ព្រះគ្រូកុម្ភបវរមុនី​ វង្ស​ ពិជ័យ​ ព្រះមេគណស្តីទីនៃគណៈធម្មយុត្តិកនិកាយ​ និងព្រះគ្រូ​ ម៉ុន​ ឌឺន​ ព្រះគ្រូចៅអធិការវត្តពាមក្រសោប​ ដែលផ្តល់នូវអំណោយមួយចំនួនដល់ចាស់ក្នុងទិវាមនុស្សចាស់នេះ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 31 នាទីមុន