រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

នាយកសាខា ដឹកនាំក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក ថវិកាមនុស្សធម៌ផ្តល់ជូន៖ ១.លោកស្រី អ៊ីង សេរីវុឌ្ឍ ២.ក្មេងប្រុសឈ្មោះ ញ៊ឹង គីម

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (167)

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃព្រហស្បត្តិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោក ឈួន យ៉ាដា នាយកសាខា ដឹកនាំក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក ថវិកាមនុស្សធម៌ផ្តល់ជូន៖
១.លោកស្រី អ៊ីង សេរីវុឌ្ឍ មន្ត្រីទទួលសុខភាព សាខាកក្រក ខេត្តកោះកុង ដែលបានរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលចុះបំពេញការងារនៅតាមមូលដ្ឋាន ។
២.ក្មេងប្រុសឈ្មោះ ញ៊ឹង គីម អាយុ១៥ឆ្នាំ ដែលមានជម្ងឺបេះដូងចំហរ រស់នៅភូមិឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង ។

នាឱកាសនោះលោកនាយកសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងសូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាពដើម្បីឆាប់បានធូរស្បើយ ។ ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ ពួកគាត់សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

ថវិកាដែលសាខាបានផ្ដល់ជូនក្នុងម្នាក់ៗទទួលបាន ៥០០,០០០រៀល ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 ម៉ោងមុន