លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្ត កោះកុង ដឹកនាំមន្រ្តីឧទ្យានុរក្ស នៃឧទ្យានជាតិបុទុមសាគរ អមដំណើរ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន
មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្ត កោះកុង លោក អុឹង វុន្នី នាយកឧទ្យានជាតិបុទុមសាគរ ដឹកនាំមន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិបុទុមសាគរ អមដំណើរ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ុក សុភក្ត្រា អភិបាលនៃ គណ:ភិបាលរងខេត្ត កោះកុង ចុះសិក្សាទីតាំងស្នើរសុំវិនិយោគតំបន់សេដ្ឋកិច្ចពិសេស នៅចំណុចនិយាមកា(០៣១៥៥៧១-១២១៨៦១១ )ស្ថិតក្នុងភូមិ តានូន ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ លោកមេឃុំ តានូន លោកមេឃុំ ថ្មស និងមន្ត្រីការិយាល័យដែនដីស្រុកបូទុមសាគរ ៕






ព័ត៌មានជាប់ទាក់ទង