កម្មពិធីព្រលែងក្ដាមសេះដែលមានពងក្រៅ (ធនាគារក្ដាម) នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង
រសៀលថ្ងៃព្រហស្បត្តិ៍១១ កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជា ប៊ុនធឿន តំណាងលោក ចេង មុនីរិទ្ធ អភិបាលស្រុក បានចូលរួមក្នុងកម្មពិធីព្រលែងក្ដាមសេះដែលមានពងក្រៅ (ធនាគារក្ដាម) ដើម្បីបន្ដពូជ នៅក្នុងមូលដ្ឋានសហគមន៍នេសាទសម្រស់កោះស្ដេច ដោយមានការគាំទ្រដោយសហភាពអ៉ឺរ៉ុប(EU)ដល់សហគមន៍នេសាទសម្រស់កោះស្ដេច នឹងបានចុះពិភាក្សា ការងារមួយចំនួន នឹងបញ្ហាប្រឈមរបស់សហគមន៍នេសាទសម្រស់កោះស្ដេច ដោយមានការចូលរួមពីលោកសាយ ង៉ែត នាយករដ្ឋបាលស្រុក លោកមេឃុំកោះស្ដេច លោកប្រធានការិយាល័យផែនការ នឹងគាំទ្រឃុំ លោកនាយរងផ្នែកជលផលពាមក្រសោម លោកប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច នឹងសមាជិក នៅទីតាំងសហគមន៍នេសាទសម្រស់កោះស្ដេច។
ព័ត៌មានជាប់ទាក់ទង