រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលខេត្តកោះកុង ចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមនៃគម្រោងវិនិយោគរបស់ក្រុមហ៊ុនរ៉យ៉ាល់គ្រុប ខូអិលធីឌី (ប្រព័ន្ធវីដេអូអនឡាញ)

ដោយ ហេង គីមឆនចំនួនទស្សនា (87)

រដ្ឋបាលខេត្តកោះកុង ចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមនៃគម្រោងវិនិយោគរបស់ក្រុមហ៊ុនរ៉យ៉ាល់គ្រុប ខូអិលធីឌី (ប្រព័ន្ធវីដេអូអនឡាញ)

ខេត្តកោះកុង ៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនៃគម្រោងបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មអានុភាព ៧០០ មេហ្គាវ៉ាត់ និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីបូទុមសាគរ របស់ក្រុមហ៊ុនរ៉យ៉ាល់គ្រុប ខូអិលធីឌី តាមប្រព័ន្ធវីដេអូអនឡាញ។

កិច្ចប្រជុំនេះមានគោលបំណងឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃដែនសមត្ថកិច្ច ពិនិត្យលម្អិត និងមានមតិយោបល់ទៅលើគម្រោងវិនិយោគទាំងពីរខាងលើ។

ទន្ទឹមនេះ រដ្ឋបាលខេត្តកោះកុង បានស្នើឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ខូអិលធីឌី កែសម្រួល ៣ ចំណុច គឺ ១) ពន្លឿនការដោះស្រាយផលប៉ះពាល់ ដល់ប្រជាពលរដ្ឋដែលនៅសេសសល់ ២) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្នុងការរក្សាសន្តិសុខសុវត្ថិភាព និងការហ្វឹកហាត់ជាប្រចាំ ដើម្បីទប់ស្កាត់ និងពន្លត់អគ្គិភ័យចំនួន ៣ លើក ក្នុងមួយឆ្នាំ និង ៣) បញ្ជូនរបាយការណ៍ស្តីពីការគ្រប់គ្រងសំណល់ ការតាមដានគុណភាពខ្យល់ សំឡេង និងរំញ័រ ការតាមដានគុណភាពទឹកក្រោមដី និងសមុទ្រ មករដ្ឋបាលខេត្ត ដើម្បីជាមូលដ្ឋាននៃការមានវិធានការ និងរាយការណ៍ជូនរដ្ឋបាលថ្នាក់ជាតិ ជាពិសេសក្រសួងបរិស្ថាន៕

(លទ្ធផលនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីបូទុមសាគរ នឹងធ្វើបច្ចុប្បន្នភាពបន្ថែមនៅពេលក្រោយ)

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន