រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ព្រះទីបធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង ព្រះព្រហ្មកេស ប៊ុន សាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រែអំបិល

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (145)

នៅថ្ងៃទី២៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ វេលាម៉ោង ១០:៣០ នាទីព្រឹក ព្រះទីបធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះចៅអធិការវត្តសាមគ្គីគិរីទ័ពជាង ព្រះព្រហ្មកេស ប៊ុន សាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តសិលារតនារាម (វត្តអង្គរភ្នំខ្លុង) និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ ស.ស.យ.ក ស្រុក សមាជិក សមាជិការ សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកោះកុង និងមានការចូលរួមពីកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង សរុបចំនួន ២៧នាក់ និងអ្នកអនាម័យមន្ទីរពេទ្យ ចំនួន ០៣នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ១០គ.ក្រ មី ១០កញ្ចប់ ទឹកដោះគោខាប់ ០១កំប៉ុង ទឹកដោះគោឆៅ ០១ឡូ ទឹកផ្លែឈើ ០៤កំប៉ុង និងថវិកា ២០,០០០រៀល។ ក្នុងនោះដែរ សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកោះកុង បានឧបត្ថម្ភសម្ភារៈមួយចំនួនជូនមន្ទីរពេទ្យបង្អែកស្រែអំបិល រួមមាន ម៉ាស់ ០៣ប្រអប់ ជែលលាងដៃ ១០ដប និងសាប៊ូលុច្ស ០១ដុំ។


ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 43 នាទីមុន