រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សកម្មភាពមន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិបុទុមសាគរនៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះល្បាតនិងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ដោយ មន្ទីរបរិស្ថានចំនួនទស្សនា (128)

មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី០២ ខែវិច្ខិកា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិបុទុមសាគរនៃមន្ទីរបរិស្ថានខេត្តកោះកុង ស្នាក់ការល្បាតកូនកុក សហការជាមួយកំលាំងស្នាក់ការល្បាត ថ្មបីដុំចំនួន ០៥នាក់ ដែលដឹកនាំដោយ លោក យី ទ្រឿន ធ្វើការល្បាតត្រួតពិនិត្យ ទប់ស្កាត់ និងរុករកបទល្មើស ដល់ចំណុចថ្មបីដុំ បានជួបនិងកន្លែង ត្រាយព្រំ បោះបង្គោល លាបថ្នាំពណ៍ ដើម្បីចាប់យកដីធ្វើជាកម្មសិទ្ធខុសច្បាប់ ដែលបង្ករឡើងដោយ (អញ្ញាតជន) កម្លាំងយើងបានធ្វើការដកបង្គោលផ្ដួលចោលនៅនឹងកន្លែង ចំនួន ០៥បង្គោល រួចបានបន្តរការល្បាត ដល់ចំណុចវាលដំបូកស បានប្រទះឃើញមានការលួចដាំកូនដូង ក្នុងតំបន់ការពារធម្មជាតិ ដើម្បីចាប់យកដីធ្វើកម្មសិទ្ធខុសច្បាប់ ដែលបង្ករឡើងដោយ (អញ្ញាតជន) រួចហើយកម្លាំង ធ្វើការដកកូនដូងបានចំនួន ១០ដើម ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ។ កម្លាំងមន្រ្តីឧទ្យានុរក្សមួយក្រុមទៀតប្រចាំស្នាក់ការល្បាតឆាយក្រូច ចុះល្បាតត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ត្រង់ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង បានប្រទះកាំភ្លើងច្នៃចំនួន ០២ដើមជារបស់អញ្ញាតជនដែលលាក់ទុកក្នុងព្រៃ។ កម្លាំងយើងបានធ្វើការដកហូតយកមករក្សារទុកនៅស្នាក់ការល្បាតឆាយក្រូច៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 ម៉ោងមុន