រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាចុះសួរសុខទុក្ខ ស្រ្តីសម្រាលកូនចំនួន០២គ្រួសារ រស់នៅភូមិតាចាត ឃុំទួលគគីរ

ដោយ ហេង គីមឆនចំនួនទស្សនា (56)

សាខា កក្រក ខេត្តកោះកុង ៖នៅថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានចាត់អោយ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា សមាជិក សមាជិកា អនុសាខា រួមដំណើជាមួយអាជ្ញាធរឃុំទួលគគីរ បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាចុះសួរសុខទុក្ខ ស្រ្តីសម្រាលកូនចំនួន០២គ្រួសារ រស់នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

នាឱកាសនោះលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និង ក្រុមការងារបាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់អំពីអាកាសធាតុចុះត្រជាក់ ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

សម្ភារដែលអនុសាខាផ្តលជូនក្នុងមួយគ្រួសារៗទទួលបាន ៖អង្ករ ២០ គក្រ ទឹកសុទ្ធ០២យួរ មី០១កេស មុង០១ ភួយ០១ គ្រឿងឧបភោគបរិភោគ០១កញ្ចប់ និងថវិកា១០០.០០០រៀល ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 13 ម៉ោងមុន