រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តសកម្មភាពការងារថែទាំ និងជួសជុល

ដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនចំនួនទស្សនា (119)

សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង រួមមាន៖

ក. សកម្មភាពថែទាំប្រចាំ

១. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពស្រោចកៅស៊ូ CRS2 រួចរោយថ្ម១២មម លើស្នាមប្រេះស្រកានាគ ត្រង់ចន្លោះគ.ម ៣៣+០០០ – គ.ម ៣៥+០០០

២. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពកៀ កិនបង្ហាប់ ថ្មម៉ិច កន្លែងខូចខាតដោយទឹកភ្លៀង ត្រង់គ.ម ៣៦+០០០

៣. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូ CRS2 ត្រង់ គ.ម ៧៥+៧០០

៤. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូ CRS2 ត្រង់ គ.ម ១២៨+២០០ ។

ខ. សកម្មភាពថែទាំខួប

១. បន្តការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨ សកម្មភាពចាក់បេតុងសសៃដែក លើកំណាត់ទី៣ ចន្លោះគ.ម ១៥៤+៥៣៧ – គ.ម ១៥៤+៦៧៨ ។

សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន