រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សារលិខិតលិខិតអបអរសាទរគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ដោយ លោក​ ឡេង​ ប៊ុនហួរ​ មន្ត្រីមន្ទីរមុខងារសាធារណៈ​ ខេត្តកោះកុងចំនួនទស្សនា (79)

លោក ឡុង ពុទ្ធី ប្រធានមន្ទីរ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង​ទាំងអស់ សូមផ្ញើរលិខិតអបអរសាទរ និងជូនពរ ជូនចំពោះ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង។

តាមរយៈភាពជោគជ័យ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៃតំណក់ប្រេងដំបូងរបស់កម្ពុជា គឺជាការចាប់ផ្ដើមផលិតកម្មប្រេង-ដំបូងរបស់ កម្ពុជា ដែលនាំឱ្យកម្ពុជា ក្លាយជាប្រទេសផលិតប្រេងមួយនៅក្នុងពិភពលោកគួរជាទីមោទនៈ។ សមិទ្ធផលដែលលេចចេញជាផ្លែផ្លានាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានដោយសារតែ នយោបាយឈ្នះៗ របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ ដោយយកជីវិតធ្វើជាដើមទុនក្នុងការស្វែងរក និងថែរក្សាសន្តិភាពជូនប្រជាជន និងប្រទេសកម្ពុជា។ តំណក់ប្រេងដំបូងរបស់កម្ពុជា គឺជាទ្រព្យមហាសាលថ្មីមួយទៀតសម្រាប់ជាតិ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 12 ម៉ោងមុន