រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញចូលរួមសំណេះសំណាល ជាមួយអាជ្ញាធរឃុំភ្ញីមាស ប៉ុស្តិ៍នគរបាលឃុំ និងប្រជាការពារឃុំភ្ញីមាស ចំនួន ៣២ នាក់

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (632)

លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញចូលរួមសំណេះសំណាល ជាមួយអាជ្ញាធរឃុំភ្ញីមាស ប៉ុស្តិ៍នគរបាលឃុំ និងប្រជាការពារឃុំភ្ញីមាស ចំនួន ៣២ នាក់ ក្នុងឱកាសនោះ លោកអភិបាល បានកោតសរសើរ ដល់រដ្ឋបាលឃុំ ប៉ុស្តិ៍នគបាល និងប្រជាការពារ ដែលបានសហការ ធ្វើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានបានល្អប្រសើរ និងលោកបានលើកទឹកចិត្តដល់ប្រជាការពារឃុំបន្តខិតខំ ចូលរួមគ្នា រក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបាបកាន់តែល្អប្រសើរជាងនេះទៅទៀត។ ជាការលើកទឹកចិត្តប្រជាការពារ លោកអភិបាលស្រុកបាន ចែកអំណោយដល់ប្រជាការពារ ចំនួន ៣២ នាក់ ក្នុងនោះម្នាក់ៗ ទទួលបាន អង្ករ ២៥ គីឡូ សំលៀកបំពាក់ ១ឈុត ដំបងឆក់១ ខ្នោះដៃ ១គូរ អាយកូម ១ គ្រឿង និងថវិកា ៤០០០០ រៀល ដែលជាអំណោយ លោកអភិបាល លោកមេឃុំ លោកអធិការនគរបាលស្រុក និងសប្បុរសជន។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 10 នាទីមុន