រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីប្រជាពលរដ្ឋកាប់ទន្រ្ទានយកដីពីចំនុចព្រែកតាចាន់ រហូតដល់ចំនុចព្រែកសៀមអុច

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (307)

លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីប្រជាពលរដ្ឋកាប់ទន្រ្ទានយកដីពីចំនុចព្រែកតាចាន់ រហូតដល់ចំនុចព្រែកសៀមអុច ជាមួយនឹង តំណាងមន្ទីរកសិកម្ម តំណាងក្រុមហ៊ុន ហ្គ្រិន រីច គ្រុប និងខណ្ឌរដ្ឋបាលព្រៃឈើ សមាសភាពចូលរួមមាន លោកសុខ ភិរម្យ អភិបាលរងស្រុកកោះកុង លោក ហួត សារឹម នាយករដ្ឋបាលសាលាស្រុកកោះកុង លោកស្រី មេឃុំត្រពាំងរូង នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងរូ លោកមេឃុំ ជ្រោយប្រស់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រោយប្រស់ សរុបចំនួន ១៤ នាក់ ស្រី ០១នាក់ បន្ទាប់ពីកិច្ចប្រជុំចប់ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានចាត់លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋកាប់ទន្រ្ទានយកដីជាក់ស្ដែង ពីចំនុចព្រែកតាចាន់ រហូតដល់ចំនុចព្រែកសៀមអុច។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 ម៉ោងមុន