រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការ ជាមួយមន្ទីរពេទ្យខេត្តកោះកុង បាន នាំយកថវិកា មនុស្សធម៌ ជូនដល់ស្ត្រីឈ្មោះ ថូ សុខណា ភេទស្រី​ អាយុ ៣១ ឆ្នាំ និងកូនស្រី ឈ្មោះ ទុំ សោភា ភេទស្រី អាយុ ១១ ឆ្នាំ មុខរបរ សិស្ស​ រងរបួស​ធ្ងន់ជាច្រើនកន្លែងដូចគ្នា ​ដោយករណីអំពើហឹង្សាក្នុងគ្រួសារ(ប្តីយក​កាំបិត​តាំង​តោ​​កាប់)

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (247)

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការ ជាមួយមន្ទីរពេទ្យខេត្តកោះកុង បាន នាំយកថវិកា មនុស្សធម៌ ជូនដល់ស្ត្រីឈ្មោះ ថូ សុខណា ភេទស្រី​ អាយុ ៣១ ឆ្នាំ និងកូនស្រី ឈ្មោះ ទុំ សោភា ភេទស្រី អាយុ ១១ ឆ្នាំ មុខរបរ សិស្ស​ រងរបួស​ធ្ងន់ជាច្រើនកន្លែងដូចគ្នា ​ដោយករណីអំពើហឹង្សាក្នុងគ្រួសារ(ប្តីយក​កាំបិត​តាំង​តោ​​កាប់)។

នៅក្នុងឱកាសនោះលោកនាយកប្រតិបត្តិសាខាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយ មិនទុកនណាម្នាក់ចោល មិនប្រកាន់និន្នាការនយោបាយ ព័ណសម្បុរ ជាតិសាសន៍ឡើយ ជាពិសេសចាស់ជរា ជនពិការ និងសូមផ្តាំផ្ញើឲបងស្រី និងកូន ព្យាយាមថែរក្សាសុខភាព ដោយស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីបានធូរស្រាលឆាប់ៗ និងត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ហើយ ត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។

ថវិកាដែលសាខាបានផ្តល់ជូនចំនួន ២លានរៀល ផងដែរ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 17 នាទីមុន