រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ របស់ក្រុមការងារថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើការរៀបចំផ្ទេរបុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យ និងអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការ ដែលមានការពាក់ព័ន្ធ។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (328)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ របស់ក្រុមការងារថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើការរៀបចំផ្ទេរបុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យ និងអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការ ដែលមានការពាក់ព័ន្ធ។

លោកជំទាវអភិបាលខេត្ត សូមសមាជិកអោយអង្គប្រជុំទាំងអស់អនុវត្តតាមគោលការណ៍ នៃកម្មសិទ្ធិលើសមាហរណកម្មបុគ្គលិកនៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវធានានឹងគោរពបាននូវគោលការណ៍សំខាន់ៗរួមមាន :
-ធានានូវគោលការណ៍ប្រសិទ្ធភាព ពិគ្រោះយោបល់ តម្លាភាព អព្យាក្រឹត និងសមធម៌
-ធានានូវប្រយោជន៍នានារបស់បុគ្គលិកដូចជា ក្របខ័ណ្ឌ ឋានន្តរស័ក ថ្នាក់ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ
-ធានានូវនិរន្តរភាពការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការផ្តល់សេវានានាទាំងក្នុងដំណាក់កាលធ្វើសមាហរណកម្ម និងក្រោយពេលធ្វើសមាហរណកម្ម
-ធានាថាមន្ត្រីជំនាញនៃវិស័យនីមួយៗត្រូវបានធ្វើសមាហរណកម្មទេក្នុងការិយាល័យដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 35 នាទីមុន