រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

នាងខ្ញុំ​ ក្នុង​នាម​រដ្ឋបាលខេត្ត​ សូមអាធ្យាស្រ័យ​ចំពោះ​ការផ្អាកធ្វេីចរាចរណ៍ជាបណ្តោះអាសន្ន​ ចំពោះ​រថយន្ត​ដឹក​ជញ្ជូន​ដី​ រថយន្ត​ដឹក​សម្ភារសំណង់​ និងរថយន្តធន់ធ្ងន់គ្រប់ប្រភេទ​ ដែល​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤៨​ ក្នុង​ភូមិ​សាស្ត្រ​ខេត្តកោះកុ​ងក្នុងរយៈពេលពីរថ្ងៃកន្លងមក។ នេះជាការចាំបាច់របស់រដ្ឋបាលខេត្តកោះកុង​ ដេីម្បី​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី​១​ ឆ្នាំ​២០២០​ អោយទទួលបានជោគជ័យ​ សម្រាប់​ជាកិត្តិយសរបស់ប្រទេសកម្ពុជា​ ជាពិសេស​ខេត្តកោះកុ​ង​ និង​ខេត្ត​ជាប់​មាត់​សមុទ្រ​។ ជាមួយ​គ្នា​នេះ​ នាង​ខ្ញុំ​ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះរាជរដ្ឋាភិបាល​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ គណៈកម្មការ​អន្តរក្រសួង​ និងក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លេីសកលលោក ដែល​បាន​រៀបចំ​អោយ​មាន​ព្រឹត្តិការណ៍​នេះឡើង​ និង​សូម​អរគុណ​ចំពោះ​មន្រ្ដី​រាជការ​គ្រប់​ជាន់ថ្នាក់​ កម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទ ភ្ញៀវ​ជាតិ​ អន្តរជាតិ​ ក្រុម​ហ៊ុន​ អាជីវករ​ និង​ប្រជាពលរដ្ឋ​ដែល​បានចូល​រួមសហការ​ធ្វើ​អោយព្រឹត្តិការណ៍នេះដំណេីរការទៅដោយរលូន​ និងទទួលបានជោគជ័យ​ តាម​គោលដៅ​ដែល​បាន​គ្រោង​ទុក​គួរជាទីមោទនៈ។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (2.7K)

នាងខ្ញុំ​ ក្នុង​នាម​រដ្ឋបាលខេត្ត​ សូមអាធ្យាស្រ័យ​ចំពោះ​ការផ្អាកធ្វេីចរាចរណ៍ជាបណ្តោះអាសន្ន​ ចំពោះ​រថយន្ត​ដឹក​ជញ្ជូន​ដី​ រថយន្ត​ដឹក​សម្ភារសំណង់​ និងរថយន្តធន់ធ្ងន់គ្រប់ប្រភេទ​ ដែល​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤៨​ ក្នុង​ភូមិ​សាស្ត្រ​ខេត្តកោះកុ​ងក្នុងរយៈពេលពីរថ្ងៃកន្លងមក។

នេះជាការចាំបាច់របស់រដ្ឋបាលខេត្តកោះកុង​ ដេីម្បី​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី​១​ ឆ្នាំ​២០២០​ អោយទទួលបានជោគជ័យ​ សម្រាប់​ជាកិត្តិយសរបស់ប្រទេសកម្ពុជា​ ជាពិសេស​ខេត្តកោះកុ​ង​ និង​ខេត្ត​ជាប់​មាត់​សមុទ្រ​។

ជាមួយ​គ្នា​នេះ​ នាង​ខ្ញុំ​ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះរាជរដ្ឋាភិបាល​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ គណៈកម្មការ​អន្តរក្រសួង​ និងក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លេីសកលលោក ដែល​បាន​រៀបចំ​អោយ​មាន​ព្រឹត្តិការណ៍​នេះឡើង​ និង​សូម​អរគុណ​ចំពោះ​មន្រ្ដី​រាជការ​គ្រប់​ជាន់ថ្នាក់​ កម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទ ភ្ញៀវ​ជាតិ​ អន្តរជាតិ​ ក្រុម​ហ៊ុន​ អាជីវករ​ និង​ប្រជាពលរដ្ឋ​ដែល​បានចូល​រួមសហការ​ធ្វើ​អោយព្រឹត្តិការណ៍នេះដំណេីរការទៅដោយរលូន​ និងទទួលបានជោគជ័យ​ តាម​គោលដៅ​ដែល​បាន​គ្រោង​ទុក​គួរជាទីមោទនៈ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 ម៉ោងមុន