រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងសង្គ្រាមតស៊ូរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (268)

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងសង្គ្រាមតស៊ូរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា មានយុទ្ធជន មានយុទ្ធនារី ដែលបានលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីបូរណភាពទឹកដី ទើបប្រទេសកម្ពុជា មានសុខសន្តិភាព រហូតដល់សព្វថ្ងៃ ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ខេត្តកោះកុង របស់យើងមានឱកាសធ្វើការអភិវឌ្ឍន៏ឥតឈប់ឈរ ដូចបណ្ដាខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។ ហេដ្ឋារចនាសម្ព័ន្ធ អាគាររដ្ឋបាល មន្ទីរពេទ្យ វត្តអារាម សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត បាននិងកំពុងបន្តសាងសង់ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន។ ជាមួយនឹងការជំរុញ និងលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងបន្ថែមទៀត៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 43 នាទីមុន