លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា សហការ ជាមួយគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើប នឹងសម្រាលកូនជួបការ លំបាក ចំនួន០២គ្រួសារ នៅមន្ទីរពេទ្យខេត្តកោះកុង
លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា សហការ ជាមួយគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើប នឹងសម្រាលកូនជួបការ លំបាក ចំនួន០២គ្រួសារ នៅមន្ទីរពេទ្យខេត្តកោះកុង។
នាឱកាសនោះក្រុមប្រតិបត្តិសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តកោះកុង ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ នយោបាយណាមួយឡើយ។
អំណោយដែលសាខាផ្តល់ជូនរួមមាន ៖
មី១កេស ទឹកដោះគោឆៅ២ឡូ ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២ ទឹកដោះគោខាប់២កំប៉ុង ធូបមូស២ប្រអប់ ខោទឹកនោម១០ខោ ឃីតកូនង៉ែត១ឈុត ព្រមទាំងថវិកា ១០០.០០០រៀល ដូចៗគ្នា។




