រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អបអរសាទរ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២០) ដោយសាមានថ្ងៃរំដោះ ៧ មករា ១៩៧៩ ធ្វើឲ្យ ខេត្តកោះកុង បានរំដោះនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៧៩ ពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងជាថ្ងៃបង្កេីតឲ្យមានសុខសន្តិភាព ស្ថេរភាព និងការរីកចម្រើន លេីគ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ន។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (305)

អបអរសាទរ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២០)
ដោយសាមានថ្ងៃរំដោះ ៧ មករា ១៩៧៩ ធ្វើឲ្យ ខេត្តកោះកុង បានរំដោះនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៧៩ ពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងជាថ្ងៃបង្កេីតឲ្យមានសុខសន្តិភាព ស្ថេរភាព និងការរីកចម្រើន លេីគ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ន។

មានសន្តិភាព មានការអភិវឌ្ឍ ជាក់ស្តែងនាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋខេត្តកោះកុង បានទទួលនូវសុខសន្តិភាព សេរីភាព និងសមិទ្ធផលជាច្រេីនដូចជា ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ​ វត្តអារាម រួមជាមួយ និងភាពសប្បាយរីករាយ ទទួលបានការងារធ្វើ ពីក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ជាពិសេសមានឱកាសចូលរួមកំសាន្តសប្បាយជាមួយព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ សំខាន់ៗជាច្រើន ដូចជា កោះកុងសង្រ្កាន្ត បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ បុណ្យសមុទ្រ និងព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកជាដើម។

សូមសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្ដាប្រទេសជាមិត្តជិតឆ្ងាយ និងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌លើពិភពលោក ដែលបានជួយឧបត្ថម្ភគាំទ្រចំពោះបុព្វហេតុដ៏ថ្លៃថ្លាបំផុតនេះ។

ឆ្លៀតឱកាសនេះ យើងទាំងអស់គ្នា សូមលំឱនកាយ សង្រួមចិត្ត គោរពវិញ្ញាណក្ខន្ឋជនរួមជាតិរាប់លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអយុត្តិធម៌បំផុតក្នុងរបបបនប្រល័យពូជសាសន៍ និងសូមដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈភាពដ៏ក្លាហាន ដែលបានបូជាជីវិតក្នុងសង្រ្គាមការពារទឹកដី ការពារសន្តិភាព និងឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់ លោកអ្នកទាំងអស់នោះ ទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លាត៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន