លោក ប៉ែន តារាវុទ្ធី អនុប្រធានការិយាល័យអប់រំយុវជន និងកីឡា និង លោកនាយសាលាបឋមសិក្សាឧបសម័្ពន្ធគងឆា លោកគ្រូអ្នកគ្រូ បាននាំសិស្សានុសិស្ស៥០នាក់ មកទស្សនកិច្ច ប្រាសាទអង្គរភ្នំខ្លុង និងសាលាបឋមសិក្សាអង្គភ្នំខ្លុង ដេីម្បីអោយសិស្សយល់ពី ចក្ខុ វិស័យ និងទស្សនវិស័យ នាពេលបច្ចុប្បន្ន និងអនាគត របស់ពួកគាត់។

ដំណេីរទស្សនកិច្ចមួយនេះ អាចប្រព្រឹត្តទៅបាន ដោយមានការ ឧបត្ថម ដោយក្រុមហ៊ុនអចលនទ្រព្យ (J & R )168 តាមរយះ មូលនិធិមហាជនស្រុកស្រែអំបិល ដែលមានទឹកប្រាក់ ១,០០០ $។
មូលហេតុដែលជ្រេីសរេីសទីតាំងទាំងពីរនេះ គឺដោយសារ សាលាបឋមសិក្សាអង្គរភ្នំខ្លុង ជាសាលាគំរូប្រចាំខេត្តកោះកុង ចំណែក វត្តអង្គរភ្នំខ្លុង គឺជាវត្តប្រវត្តិសាស្រ្ត ដែលមន្ទីទេសចរណ៍ខេត្តកោះកុង បានដាក់បញ្ចូលវត្តនេះ ជាតំបន់ទេសចរណ៍ តាមបែបព្រះពុទ្ធសាសនា។
ក្រោយពីសិស្សានុសិស្សបញ្ចប់ការទស្សនកិច្ច ព្រះចៅអធិការវត្ត អង្គរភ្នំខ្លុង ព្រះសមុហ៍ ហេង ប៊ុនសាម មានការសំណេះសំណាល ជាមួយសិស្សានុសិស្ស និងចែកសម្ភារ:សិក្សាដល់សិស្ស មានសៀវភៅមួយក្បាល បុិច ខ្មៅដៃ បន្ទាត់មួយ និងថវិកា ២០០០៛ក្នុងម្នាក់ៗ និងលោកគ្រូទទួលបាន ២០,០០០៛ក្នុងម្នាក់៕