ពិធីបុណ្យដារលាន ឬបុណ្យភូមិ ស្ថិតនៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង
លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញ សំណេះសំណាល និងរាំលេងកម្សាន្តជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យដារលាន ឬបុណ្យភូមិ ស្ថិតនៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ហើយពិធីបុណ្យនេះ បណ្តាជនអ្នកស្រុកស្រែចម្ការ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែមករា កុម្ភៈ ឬខែមីនា ទៅតាមភូមិនីមួយៗដើម្បីរំលឹកគុណដល់ទឹក ដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនស្រូវនោះ។ ក្នុងឱកាសនោះផងដែរ លោកស្រី ប្រធាន ក្រុមប្រឹក្សា នឹងលោក អភិបាលស្រុក បានចែកក្រមា ជូន លោកយាយ លោកតា។


ព័ត៌មានជាប់ទាក់ទង