រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំ​ឆ្លង​ផែនការ​សកម្មភាព​ជាតិ​ ស្តីពី​ការបង្ការ​ ទប់ស្កាត់​ និងលុបបំបាត់ការនេសាទខុសច្បាប់​ គ្មាន​របាយការណ៍​ និងគ្មានការអនុញ្ញាតក្នុងដែនសមុទ្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ឆ្នាំ​២០១៩​-២០២៣​

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (235)

កិច្ចប្រជុំ​ឆ្លង​ផែនការ​សកម្មភាព​ជាតិ​ ស្តីពី​ការបង្ការ​ ទប់ស្កាត់​ និងលុបបំបាត់ការនេសាទខុសច្បាប់​ គ្មាន​របាយការណ៍​ និងគ្មានការអនុញ្ញាតក្នុងដែនសមុទ្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ឆ្នាំ​២០១៩​-២០២៣​ ។

នារសៀលថ្ងៃទី២៨​ ខែមករា​ ឆ្នាំ​២០២០​ នៅសាលប្រជុំ(ក)សាលា​ខេត្ត​កោះកុង​ លោក​ ទូ​ សាវុធ​ អភិបាល​រង​ នៃ​គណៈអភិបាលខេត្ត​កោះកុង​ បានដឹក​នាំកិច្ចប្រជុំ​ឆ្លង​ផែនការ​សកម្មភាព​ជាតិ​ ស្តីពី​ការបង្ការ​ ទប់ស្កាត់​ និងលុបបំបាត់ការនេសាទខុសច្បាប់​ គ្មាន​របាយការណ៍​ និងគ្មានការអនុញ្ញាតក្នុងដែនសមុទ្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ឆ្នាំ​២០១៩​-២០២​៣​ ដោយមានការចូលរួមពីតំណាងមន្ទីរកសិកម្ម​ រុក្ខា​ប្រមាញ់​ និងនេសាទ​ តំណាង​ខណ្ឌ​រដ្ឋ​បាល​ជលផល​ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ តំណាង​នគរបាល​ការពារ​ព្រំដែន​ទឹក​ ទីចាត់ការ​ជំនាញ​សាលា​ខេត្ត​កោះកុង​ និងអ្នកពាក់ព័ន្ធមួយចំនួន។

នៅក្នុងកិច្ចប្រជុំពិភាក្សានេះ​ លោក​ ទូ​ សាវុធ​ បានមានប្រសាសន៍​ថា​ ដេីម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណូមពររបស់ថ្នាក់ជាតិបានទាន់ពេលវេលា​ អំពីការពិនិត្យលេីផែនការសកម្មភាពជាតិ​ ស្តីពី​ការបង្ការ​ ទប់ស្កាត់​ និងលុបបំបាត់ការនេសាទខុសច្បាប់​ គ្មាន​របាយការណ៍​ និងគ្មានការអនុញ្ញាត​ ក្នុង​ដែន​សមុទ្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ឆ្នាំ​២០១៩-២០២៣​ ដែលមានក្នុងកិច្ចប្រជុំនេះ​ ស្នេីសុំសមាជិកអង្គប្រជុំទាំងអស់​ ជាពិសេស​មន្ត្រីមកពីមន្ទីរជំនាញ​ សូមពិនិត្យ​ និង​ពិភាក្សា​អោយបានល្អិតល្អន់គ្រប់ជ្រុងជ្រោយ​ មុន​នឹងឆ្លេីយតបអំពីលទ្ធផលនៃការពិនិត្យពិភាក្សានេះទៅថ្នាក់ជាតិវិញ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 20 នាទីមុន