រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបដិសេធភ្លាមៗចំពោះការផ្សាយមានករណីជនជាតិចិន ២ រូប នៅខេត្តកោះកុងឆ្លងជំងឺណូវែលកូរ៉ូណា

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (398)

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា សូមបដិសេធភ្លាមៗចំពោះព័ត៌មានដែលបានផ្សព្វផ្សាយនៅព្រឹកនេះថា មានជនជាតិចិន២នាក់ ឆ្លងជំងឺរលាកសួត កូរ៉ូណា នៅខេត្តកោះកុង ករណីនេះមិនមែនជាការពិតនោះទេ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ពូបានបញ្ជាក់ទៅខេត្តកោះកុងហើយ ពុំមានករណីជនជាតិចិន២នាក់ ឆ្លងជំងឺរលោកសួតកូរ៉ូណា នៅខេត្តកោះកុងនោះទេ សូមបដិសេធព័ត៌មានទាំងនោះ»

ការថ្លែងទាត់ចោលភ្លាមៗចំពោះព័ត៌មានបំផ្លើសការពិតនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបានសរសេរថា មានករណីឆ្លងមេរោគកូរ៉ូណា ២នាក់នៅខេត្តកោះកុង៕

ប្រភព៖ Fresh News

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 54 នាទីមុន