រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទ លើស្រ្តី និងក្មេងស្រី ដែលមានអ្នកចូលរួមសរុបចំនួន ៤២ នាក់ មកពីខេត្តកោះកុង ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តពោធិ៍សាត់។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (381)

លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទ លើស្រ្តី និងក្មេងស្រី ដែលមានអ្នកចូលរួមសរុបចំនួន ៤២ នាក់ មកពីខេត្តកោះកុង ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តពោធិ៍សាត់។

លោកអភិបាលរងខេត្ត សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកជំទាវរដ្ឋលេខាធិការ និងសូមឱ្យអាជ្ញាធរមូលដ្ឋាន បានសហការចូលរួមទប់ស្កាត់ឱ្យបានល្អប្រសើរ និងមានផ្សព្វផ្សាយ ដល់ឃុំ សង្កាត់អោយបានទូលំទូលាយផងដែរ ហើយគណៈកម្មការថ្នាក់ខេត្ត ក៏បានយកចិត្តទុកដាក់ លើការងារស្រ្តី និងកុមារ និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការទប់ស្កាត់រាល់ករណីអំពើហិង្សាក្នុងគ្រួសារទូទាំងខេត្ត៕

ប្រភព : រដ្ឋបាលខេត្តកោះកុង និងមន្ទីរកិច្ចការនារីខេត្តកោះកុង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 23 នាទីមុន