រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី បានអញ្ជើញ ជាអធិបតី ក្នុងការប្រកួតបាល់ទាត់មិត្តភាព និងពិធីសម្ពោធដាក់អោយប្រើប្រាស់តារាងបាល​ទាត់​​ខ្នាតលេខ២ នៃវិទ្យាល័យថ្មស ស្ថិតក្នុងឃុំថ្មស​ ស្រុកបូទុមសាគរ ខេត្ត​កោះកុង។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (331)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី បានអញ្ជើញ ជាអធិបតី ក្នុងការប្រកួតបាល់ទាត់មិត្តភាព និងពិធីសម្ពោធដាក់អោយប្រើប្រាស់តារាងបាល​ទាត់​​ខ្នាតលេខ២ នៃវិទ្យាល័យថ្មស ស្ថិតក្នុងឃុំថ្មស​ ស្រុកបូទុមសាគរ ខេត្ត​កោះកុង។

លោកជំទាវអភិបាលខេត្ត សូមចូលរួមអបអរសាទរចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលទទួលបានសមិទ្ធផលថ្មីនេះ ពិតជាបានរួមចំណែកក្នុងវិស័យកីឡា ដែលជាវិស័យដ៏មានសារៈសំខាន់សម្រាប់ប្អូនៗជាសិស្សានុសិស្ស សម្រាប់សាធារណជនទូទៅបានមកហាត់ប្រាណ លំហែកាយ និងពង្រឹងសុខភាព ហើយកីឡា ជាវិស័យមួយធ្វើឲ្យប្អូនៗបានស្គាល់គ្នា នឹងធ្វើឲ្យប្អូនចេះស្រឡាញ់ សាមគ្គីគ្នាផងដែរ។ សមិទ្ធផលជាច្រើនដែលយើងមានសព្វថ្ងៃ គឺដោយសារប្រទេសយើងមានសន្តិភាព។ មានម្លប់សន្តិភាព ទើបយើងមានអ្វីៗទាំងអស់នៅសព្វថ្ងៃនេះ។ យកឱកាសនេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ លោកគ្រូ អ្នកគ្រូ ត្រូវចេះរូបរួម សាមគ្គី ថែរក្សាសន្តិភាពឲ្យបានគង់វង្ស ដើម្បីយើងមានឱកាសអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនថែមទៀត។ ជាមួយគ្នានេះដែរសូមប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ស្ដាប់ការណែនាំ របស់លោកគ្រូ អ្នកគ្រូ និងត្រូវចៀសវាងឲ្យបានដាច់ខាតពីគ្រឿងញៀន ដើម្បីក្លាយជាទំពាំងដ៏ល្អ ស្នងឫស្សីទៅថ្ងៃក្រោយ។ ចូរប្អូនៗទាំងអស់ត្រូវធ្វើខ្លួនជាកូនល្អ សម្រាប់ក្រុមគ្រួសារ ធ្វើជាពលរដ្ឋល្អសម្រាប់សង្គមជាតិទៅថ្ងៃក្រោយ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 នាទីមុន