រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំក្រុមការងារសម្របសម្រួលឯកសារជូនក្រុមប្រឹក្សាខេត្ត ដើម្បីត្រៀមដាក់ឆ្លងក្រុមប្រឹក្សា ពិនិត្យ និងអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត និងត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររដ្ឋបាលខេត្តប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (427)

កិច្ចប្រជុំក្រុមការងារសម្របសម្រួលឯកសារជូនក្រុមប្រឹក្សាខេត្ត ដើម្បីត្រៀមដាក់ឆ្លងក្រុមប្រឹក្សា ពិនិត្យ និងអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត និងត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររដ្ឋបាលខេត្តប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០។

កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំ(ក)សាលាខេត្តកោះកុង លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមការងារសម្របសម្រួលឯកសារជូនក្រុមប្រឹក្សាខេត្ត ដើម្បីត្រៀមដាក់ឆ្លងក្រុមប្រឹក្សា ពិនិត្យ និងអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត និងត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររដ្ឋបាលខេត្តប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០។

លោកនាយករដ្ឋបាល បានលេីកឡេីងថា កិច្ចប្រជុំនាពេលនេះធ្វេីឡេីង ដេីម្បីត្រួតពិនិត្យ និងកែតម្រូវរាល់ចន្លោះខ្វះខាតលើសេចក្តីព្រាងឯកសារទាំងឡាយ អោយបានល្អិតល្អន់មុននឹងដាក់ជូនក្រុមប្រឹក្សាខេត្តអនុម័ត និងផ្តល់ជូនក្រុមប្រឹក្សាខេត្តអោយបានទាន់ពេលវេលាសម្រាប់កិច្ចប្រជុំសាមញ្ញនាពេលខាងមុខនេះ។ មួយវិញទៀត ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររដ្ឋបាលខេត្តប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ស្របតាមការណែនាំ របស់ក្រសួងមហាផ្ទៃ។

លោកបានស្នេីអោយសមាជិកក្រុមការងារទាំងអស់ពិនិត្យ និងពិភាក្សាអោយបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយចំពោះឯកសារដែលបានយកមកពិនិត្យ និងពិភាក្សានាពេលនេះ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន