រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំ រវាងក្រុមការងារផែនការសកម្មភាពមីនខេត្តកោះកុង និងក្រុមការងារអង្គការ HALO TRUST ប្រចាំកម្ពុជា អំពីកិច្ចប្រតិបត្តិការបោសសម្អាតមីន នៅខេត្តកោះកុង។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (267)

កិច្ចប្រជុំ រវាងក្រុមការងារផែនការសកម្មភាពមីនខេត្តកោះកុង និងក្រុមការងារអង្គការ HALO TRUST ប្រចាំកម្ពុជា អំពីកិច្ចប្រតិបត្តិការបោសសម្អាតមីន នៅខេត្តកោះកុង។

 នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំ (ក) សាលាខេត្តកោះកុង លោក វន់ ស៊ីគូ ប្រធានក្រុមការងារផែនការសកម្មភាពមីនខេត្តកោះកុង និងសហការី បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមការងារអង្គការ HALO TRUST ដែលដឹកនាំដោយលោក Lasha Lomidze ប្រធានប្រតិបត្តិការអង្គការ HALO TRUST ប្រចាំកម្ពុជា អំពីកិច្ចប្រតិបត្តិការបោសសម្អាតមីន នៅខេត្តកោះកុង។
 ក្នុងកិច្ចជំនួបនេះ លោក វន់ ស៊ីគូ ប្រធានក្រុមការងារផែនការសកម្មភាពមីនខេត្តកោះកុង បានថ្លែងអំណរគុណចំពោះអង្គការ HALO TRUST ដែលបានចូលមកធ្វើប្រតិបត្តិការបោះសម្អាតមីន ក្នុងទឹកដីខេត្តកោះកុង និងតែងតែមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយក្រុមការងារផែនការសកម្មភាពមីនខេត្ត ជាពិសេសអាជ្ញាធរមូលដ្ឋាន និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ខេត្តកោះកុង ជាពិសេសរួមចំណែកជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ដោយក្នុងឆ្នាំ២០២៥ គ្រប់ភូមិទាំងអស់នឹងគ្មានមីន។ 
 ជាមួយគ្នានេះ លោកបានស្នើសុំអោយអង្គការ HALO TRUST ពន្លឿនការបោះសម្អាតមីនស្របតាមផែនការដែលបានដាក់ចេញ និងពិនិត្យមើលអំពីលទ្ធភាពជ្រើសរើសភូមិ ឃុំអាទិភាពសម្រាប់ផែនការរយៈពេល ៣ ឆ្នាំ (២០២១-២០២៣) ខាងមុខទៀត ដើម្បីរៀបចំផែនការបោសសម្អាត ស្របតាមគោលការណ៍ណែនាំរបស់អាជ្ញាធរជាតិ។
 លោក Lasha Lomidze ប្រធានប្រតិបត្តិការអង្គការ HALO TRUST ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះក្រុមការងារផែនការសកម្មភាពមីនខេត្តកោះកុង ដែលតែងតែមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយអង្គការ HALO TRUST ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីននៅខេត្តកោះកុង។ ជាមួយគ្នានេះ អង្គការ HALO TRUST នឹងបន្ថែមកម្លាំង ដើម្បីពន្លឿនការបោសសម្អាតមីនអោយបានស្របតាម ផែនការ ជាពិសេសេនឹងពិនិត្យមើលអំពីលទ្ធភាពជ្រើសរើសភូមិ ឃុំអាទិភាពសម្រាប់ផែនការរយៈពេល ៣ ឆ្នាំ (២០២១-២០២៣) បន្តទៀត។
ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 26 នាទីមុន