រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

មន្ទីរសុខាភិបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំវាយតម្លៃគម្រោង ក្រោមផែនការកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍ ថៃ-កម្ពុជា រយៈពេល ៣ ឆ្នាំ (២០១៧-២០១៩) វិស័យសុខាភិបាល។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (266)

មន្ទីរសុខាភិបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំវាយតម្លៃគម្រោង ក្រោមផែនការកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍ ថៃ-កម្ពុជា រយៈពេល ៣ ឆ្នាំ (២០១៧-២០១៩) វិស័យសុខាភិបាល ដែលភាគីថៃដឹកនាំដោយ Mr.WASAN NAVAVONGSAKUL និងមន្រ្តីក្រសួងការបរទេស(Tica) ចំនួន ៥ នាក់ ពីទីក្រុងបាងកក ដោយឡែកភាគីកម្ពុជាដឹកនាំដោយលោកទន្ត. អ៊ូ ឡា ប្រធានស្ដីទីការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្ត និងមានការចូលរួមពីមន្ត្រីផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីផ្នែក RRT មន្ត្រីប្រធានផ្នែកគ្រុនចាញ់ខេត្ត មន្ត្រីតំណាងOD ស្មាច់មានជ័យ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ប្រធានODស្រែអំបិល ប្រធានមណ្ឌលសុខភាពអណ្ដូងទឹក និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។
កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងបង្ហាញ
សមិទ្ធផលទាក់ទងជំងឺគ្រុនចាញ់នឹងជំងឺឆ្លងរយះពេលបីឆ្នាំ។ លោក សាម វណ្ណថា មន្ត្រីប្រធានកម្មវិធីគ្រុនចាញ់ខេត្ត បានធ្វើការសំណើទៅភាគីថៃ អោយមាន :
១-ការបណ្ដុះបណ្ដាលអំពីវគ្គមូលដ្ឋាន នៃអេពីដេមីសាស្រ្ត ដល់មន្ត្រីសុខាភិបាលខេត្តកោះកុង
២-ស្នើសុំអោយមានការប្រជុំក្រុមការងារគ្រុនចាញ់តាមព្រំដែនអោយបានញឹកញាប់ យ៉ាងយោចអោយបាន២ដងក្នុងមួយឆ្នាំ
៣-ស្នើសុំសម្ភារៈការពារខ្លួន PPE នៅពេលមានការផ្ទុះរាតត្បាតនៃជំងឺ
៤-បង្កើតក្រុមការងាររាយការណ៍ព័ត៌មាន
អំពីជំងឺឆ្លង កម្ពុជា-ថៃ ដើម្បីផ្ដល់ព័ត៌មានអោយគ្នាទៅវិញទៅមក និងកំណត់យកកម្មវីធីរាយការណ៍មួយជាគោលក្នុងការរាយការណ៍៕
ប្រភព : មន្ទីរសុខាភិបាលខេត្តកោះកុង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 27 នាទីមុន