រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រោយពីបានទទួលព័ត៌ពីអាជ្ញាធរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយ ក្រុមការងារ ទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ និង សុខភាពសាខា សហការជាមួយលោក លឹម ឌី ចៅសង្កាត់ដងទង់ និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន គ្រួសារស្ត្រីកំពុងពរពោះជិតគ្រប់ខែ ឈ្មោះ ឡោះ ហលីហាស់ អាយុ ២៥ឆ្នាំ មានកូនបីនាក់ ដែលរងគ្រោះដោយចំណាកស្រុក នឹងអំពើហឹង្សា បង្ករដោយស្វាមី នៅប្រទេសម៉ាឡេស៊ី ០១គ្រួសារ សព្វថ្ងៃរស់នៅភូមិ៤ សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាមួយឪពុកម្តាយចាស់ជរា និងកូនតូចៗបីនាក់។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (218)

នាឱកាសនោះក្រុមប្រតិបត្តិសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលជួបការលំបាកដូចពេលនេះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ នយោបាយណាមួយឡើយ ។
អំណោយដែលសាខាផ្តល់ជូនរួមមាន ៖ អង្ករ២៥គក្រ មី១កេស ត្រីខ១ឡូ ទឹកដោះគោឆៅ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២ ទឹកដោះគោខាប់៤កំប៉ុង ឃីតកូនង៉ែត១ឈុត ព្រមទាំងថវិកា ៨០០.០០០រៀល៕
ប្រភព : សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន