រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សុខ ភិរម្យ អភិបាលស្ដីទីស្រុកកោះកុង បានអញ្ជើញអធិបតី ក្នុងពិធីចែកអំណោយនៅវត្តកោះកុងក្នុង ដោយមានការចូលរួមពី ព្រះគ្រូកុម្ភៈបវរមុនី ព្រះមេគណគណៈធម្មយុត្តិខេត្តកោះកុង ព្រះចៅអធិការវត្តកោះកុងក្នុង លោកស្រីកងឡាយមេឃុំត្រពាំងរូង និងសហការី មេភូមិកោះកុងក្នុង មន្ត្រីសាលាស្រុក ប៉ូលីសប៉ុស្តិ៍ឃុំត្រពាំងរូង ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ៨៤ នាក់ ស្រី ៣៥ នាក់។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (356)

លោក សុខ ភិរម្យ អភិបាលស្ដីទីស្រុកកោះកុង បានអញ្ជើញអធិបតី ក្នុងពិធីចែកអំណោយនៅវត្តកោះកុងក្នុង ដោយមានការចូលរួមពី ព្រះគ្រូកុម្ភៈបវរមុនី ព្រះមេគណគណៈធម្មយុត្តិខេត្តកោះកុង ព្រះចៅអធិការវត្តកោះកុងក្នុង លោកស្រីកងឡាយមេឃុំត្រពាំងរូង និងសហការី មេភូមិកោះកុងក្នុង មន្ត្រីសាលាស្រុក ប៉ូលីសប៉ុស្តិ៍ឃុំត្រពាំងរូង ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ៨៤ នាក់ ស្រី ៣៥ នាក់។ អំណោយ សប្បុរសជន ដឹកនាំដោយព្រះគ្រូកុម្ភ:បវរមុនី វង្ស ពិជ័យ ព្រះមេគណគណៈធម្មយុត្តិ និងជាព្រះចៅអធិការវត្តទេពនិមិត្តហៅវត្តថ្មី ដោយមានសប្បុរសជន ជាអាជីវករមកពីក្រុងខេមរៈភូមិន្ទខេត្តកោះកុង ដល់លោកគ្រូ អ្នកគ្រូ ចំនួន ៣ នាក់ សិស្សានុសិស្ស ចំនួន ៥៧ នាក់ នៅវត្តព្រះពុទ្ធកោះកុង(ហៅវត្តកោះកុងក្នុង) ដែលមានសិស្សមកពីសាលាបឋមសិក្សាកោះកុងក្នុង និងសាលាបឋមសិក្សាភ្នំមាស ស្ថិតក្នុងភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ។
អំណោយសម្រាប់លោកគ្រូអ្នកគ្រូចំនួន ៣ នាក់ម្នាក់ៗទទួលបានថវិកាដប់ម៉ឺនរៀល សិស្សានុសិស្ស ម្នាក់ៗ ទទួលបានកាតាប១ សៀវភៅសរសេរ ៥ ក្បាល ក្ដារឆ្នួន១ ហ្វឺត១ដើម ខ្មៅដៃពណ៌ ១ប្រអប់ អមជាមួយ ភេសជ្ជៈ មីកញ្ចប់ នំ និងថវិកា ៧ ពាន់រៀល។
ឈ្មោះសប្បុរសជន មាន ១.លោកសំវីរៈនិងភរិយា ២.លោកស្រី ថូ សុភា និងស្វាមី
៣.លោកស្រី ថូ សុភី និងស្វាមី
៤.លោកស្រី គាត យី
៥.លោកស្រី គឹម ស្រ៊ាង
៦.លោកស្រី អោក ស៊ីនឿន
៧.ប្អូនស្រី សុំ យីង និងញាតិមិត្ត។
ត្រពាំងរូងថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំកុរ ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០២០។
ប្រភព : រដ្ឋបាលស្រុកកោះកុង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 ម៉ោងមុន