រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

លោក ទូ សាវុធ អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម យក់ ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈតំណាង ឯកឧត្តម គតិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន នៃគណៈកម្មការ វាយតម្លៃអង្គភាព ផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងឯកឧត្តម កើត មៀច អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នៃអង្គភាពផ្តល់សេវាគំរូ ក្នុងវិស័យសុខាភិបាល របស់មន្ទីរពេទ្យខេត្តកោះកុង។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (144)

លោកអភិបាលខេត្តស្តីទី សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នាឱកាសដ៏វិសេសវិសាលនេះ។ ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ ដែលបានរួម សហការ ជាមួយ រដ្ឋបាលខេត្តកោះកុង មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យជ័យលាភីខេត្តកោះកុង ក្នុងការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នៃអង្គភាពផ្តល់សេវាគំរូក្នុងវិស័យសុខាភិបាលប្រកបដោយភាពល្អប្រសើរ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 14 ម៉ោងមុន