រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយ លោក ប្រាក់ វិចិត្រ តំណាងប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា និងសហការី អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនងាយរងគ្រោះ គ្រួសារផ្ទុកមេរោគអេដស៍ ស្ត្រីទើបសម្រាលកូន សរុប ចំនួន ៨គ្រួសារ រស់នៅភូមិ១ ភូមិ២ ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្នុងខេត្តកោះកុង។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (240)

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយ លោក ប្រាក់ វិចិត្រ តំណាងប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា និងសហការី អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនងាយរងគ្រោះ គ្រួសារផ្ទុកមេរោគអេដស៍ ស្ត្រីទើបសម្រាលកូន សរុប ចំនួន ៨គ្រួសារ រស់នៅភូមិ១ ភូមិ២ ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្នុងខេត្តកោះកុង ។

នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកនាយកក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត។ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ ពួកគាត់សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេស អាវយឺត២​ ព្រមទាំងថវិកា ចំនួន ៨០,០០០រៀល ដូចៗគ្នា។
ប្រភព : សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 56 នាទីមុន