រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ឈួន យ៉ាដា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសហការី បានអញ្ជើញស្វាគមន៍ និងចូលរួមប្រគល់-ទទួលសម្ភារមនុស្សធម៌ពីតំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (185)

លោក ឈួន យ៉ាដា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសហការី បានអញ្ជើញស្វាគមន៍ និងចូលរួមប្រគល់-ទទួលសម្ភារមនុស្សធម៌ពីតំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង។

តំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង ថា ការផ្តល់សម្ភារជូនដល់សាខាខេត្ត នាឱកាសនេះ គឺជា ការរួមចំណែកជាមួយវិស័យមនុស្សធម៌ ដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋទូទៅ ដែលទទួលរងគ្រោះដោយប្រការផ្សេងៗ ដែលទាំងនេះគឺជាវប្បធម៌ចែករំលែករបស់ក្រុមហ៊ុន ចំពោះជនងាយរងគ្រោះគ្រប់ប្រភេទ ដែលកំពុងតែរងទុក្ខលំបាកវេទនាលើគ្រប់ផ្នែក និងជាការបង្ហាញឲ្យឃើញពីការសាមគ្គីភាព ក្នុងការចូលរួមចែករំលែកអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ការផ្តល់ជាអំណោយមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជាកី្ត ។

ជាការឆ្លើយតបលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Tanatkorn Ranger ដែល តែងតែបានចូលរួមចំណែកចែករំលែកនូវអំណោយជាសម្ភារតាមរយៈសាខាខេត្ត ដើម្បីបន្តយកទៅជួយសម្រាលនូវទុក្ខលំបាកខ្វះខាតនូវជីវភាពរស់នៅរបស់ប្រជាពុទ្ធបរិស័ទទូទៅ ដែលជាជនរងគ្រោះ និង ងាយរងគ្រោះជាបន្តបន្ទាប់ ។ លោកនាយកបន្តថា កាយវិការនេះ គឺជាការបង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែករបស់ក្រុមហ៊ុនជាមួយនឹង ប្រជាជននៅ ក្នុងសហគមន៍ ។

សម្ភារមនុស្សធម៌ដែលបានប្រគល់ជូនរួមមាន៖
ថ្នាំបាញ់មូស ៤៨០កំប៉ុង ធូបមូស៣០០ប្រអប់ និងខោទឹកនោមកូនក្មេង ៧០០ខោ ។
ប្រភព : សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 54 នាទីមុន