រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយក្រុមការងារកាកបាទក្រហមឃុំកណ្តោល ស្រុកបូទុមសាគរ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើប នឹងសម្រាលកូនជួបការ លំបាក ចំនួន០៤គ្រួសារ រស់នៅ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (204)

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយក្រុមការងារកាកបាទក្រហមឃុំកណ្តោល ស្រុកបូទុមសាគរ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើប នឹងសម្រាលកូនជួបការ លំបាក ចំនួន០៤គ្រួសារ រស់នៅ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

នាឱកាសនោះលោកនាយកសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ នយោបាយណាមួយឡើយ ។

អំណោយដែលសាខាផ្តល់ជូនរួមមាន ៖
អង្ករ២៥គក្រ មី១កេស ទឹកដោះគោឆៅ២ឡូ ទឹកសុទ្ធ១កេស អាវយឺត២ ទឹកដោះគោខាប់២កំប៉ុង ធូបមូស២ប្រអប់ ថ្នាំបាញ់មូស១កំប៉ុង ខោទឹកនោម៥ខោ ឃីតកូនង៉ែត១ឈុត សាប៊ូម្សៅ១កញ្ចប់ ព្រមទាំងថវិកា ៨០.០០០រៀល ដូចៗគ្នា។
ប្រភព : សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 10 នាទីមុន