លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញស្វាគមន៍ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃ ធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាថ្នាក់ស្រុក ស្តីពី“វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា”។
លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញស្វាគមន៍ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃ ធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាថ្នាក់ស្រុក ស្តីពី“វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា”។ សិក្ខាសាលានេះ មានការចូលរួមពី លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំង មន្ត្រីរាជបណ្ឌិតសភាកម្ពុជា មន្ត្រីគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ មន្ត្រីសាខាធនាគារជាតិនៃកម្ពុជា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ ចំនួនប្រមាណ ៣៥០នាក់។ សិក្ខាសាលានេះត្រូវបានរៀបចំទ្បើង ក្នុងគោលបំណង
១/ផ្សព្វផ្សាយអំពីប្រវត្តិនៃការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
២/ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនានា
៣/សេវាកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណស្របច្បាប់
៤/បញ្ហាប្រឈមនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
៥/ដំណោះស្រាយនិងសំណូមពរ ចំពោះអាជ្ញាធរមានសមត្ថកិច្ច គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអតិថិជន ជាដើម។
ប្រភព : រដ្ឋបាលក្រុងខេមរៈភូមិន្ទ








