រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាង ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០-២០២៤) និងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) របស់រដ្ឋបាលខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត និងអ្នកពាក់ព័ន្ធនានា។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (534)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាង ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០-២០២៤) និងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) របស់រដ្ឋបាលខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត និងអ្នកពាក់ព័ន្ធនានា។

លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណ ដល់ក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានបំពេញការងារទទួលបានលទ្ឋផលល្អ ដែលបានដាក់បញ្ចូលនូវធាតុចូលសំខាន់ៗ ក្នុងផែនការរបស់រដ្ឋបាលខេត្ត ជាមួយគ្នានេះផងដែរ សូមអោយអង្គភាពដែលមិនទាន់បំពេញបានគ្រប់ជ្រុងជ្រោយ ជម្រុញយ៉ាងណាអោយបានសមស្របបន្ថែមទៀត ដើម្បីអោយលទ្ធផលសម្រេចបានកាន់តែល្អប្រសើរ។ ផែនការអភិវឌ្ឍន៍ខេត្ត ដែលបានបង្កើតឡើងត្រូវបានអនុវត្តតាមគោលការណ៍ណែនាំផ្នែកគោលនយោបាយ ដើម្បីតម្រង់ទិសរដ្ឋបាល ក្នុងការអភិវឌ្ឍវិស័យនានា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈសំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 9 ម៉ោងមុន