រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

វគ្គផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅរដ្ឋបាលស្រុកកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (537)

ស្រុកកោះកុង៖ លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត និង លោក ជា សូវី អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញជាគណៈអធិបតីបើកវគ្គផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅរដ្ឋបាលស្រុកកោះកុង ក្នុងគោលបំណងឱ្យមានជនបង្គោលគេហទំព័រនៅថ្នាក់ស្រុក និងការដាក់ឱ្យដំណើរការសារអេឡិចត្រូនិច « koahkong@kohkong.gov.kh » ។

សូមជម្រាបផងដែរថា ដើម្បីពង្រឹងការចូលរួមអភិវឌ្ឍ គេហទំព័រ និងហ្វេកបុករបស់រដ្ឋបាលខេត្ត រួមនឹងសកម្មភាពនានារបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ ឱ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ទទួលបានលទ្ធផលល្អប្រសើរ លោកនាយករងរដ្ឋបាលសាលាខេត្ត សូមពាំនាំនូវប្រសាសន៍សំណូមពររបស់ថ្នាក់ដឹកនាំខេត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖

  • សូមរៀបចំបង្កើតក្រុមការងារប្រព័ន្ធព័ត៌មានវិទ្យារបស់រដ្ឋបាលស្រុក តាមរយៈសេចក្តីសម្រេចដោយកំណត់សមាសភាព និងតួនាទីភារកិច្ចឱ្យបានច្បាស់លាស់។
  • រៀបចំបំពាក់ឱ្យមាន Wi-Fi នៅទីតាំងអគាររដ្ឋបាលស្រុក និងសម្ភារបច្ចេកទេសដល់ក្រុមការងារប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីជួយសម្រួលដល់ការបង្ហោះ និងបញ្ជូនព័ត៌មានទៅវិញទៅមកមានភាពងាយស្រួល។

ទន្ទឹមនេះ លោក ជា សូវី បានមានប្រសាសន៍ថា ក្រុមការងារស្រុកបានខិតខំរៀបចំចងក្រងសកម្មភាពឱ្យកាន់តែប្រសិទ្ធភាព និងល្អប្រសើរ ព្រមទាំងបានសំណូមពរដល់រដ្ឋបាលឃុំជួយផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា គ្រប់ជ្រុងជ្រោយ និងពង្រឹងកិច្ចសហការជាប្រចាំយ៉ាងជិតស្និទជាមួយក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យាថ្នាក់ខេត្ត ដើម្បីចែករំលែកព័ត៌មានឱ្យបានរហ័ស ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ប្រភព៖ រស់ ជីវិន


ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន