រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

វគ្គផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅរដ្ឋបាលស្រុកថ្មបាំង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (527)

ស្រុកថ្មបាំង៖ លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត និង លោក អន សុធារិទ្ធិ អភិបាលនៃគណៈអភិបាលស្រុកថ្មបាំង បានអញ្ជើញជាគណៈអធិបតីបើកវគ្គផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅរដ្ឋបាលស្រុកថ្មបាំង ក្នុងគោលបំណងឱ្យមានជនបង្គោលគេហទំព័រនៅថ្នាក់ស្រុក និងការដាក់ឱ្យដំណើរការសារអេឡិចត្រូនិច « thmabang@kohkong.gov.kh » ។

លោក អ៊ុក សុតា បានសំណូមពរឱ្យរដ្ឋបាលស្រុកខិតខំសហការជាមួយមន្ត្រីបង្គោលព័ត៌មានវិទ្យា រដ្ឋបាលខេត្តកោះកុង ដើម្បីរៀបចំនូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងឆ្លើយតបបានទាន់ពេលវេលា មានប្រសិទ្ធភាព ជូនសាធារណជនទូទៅ ឱ្យបានយល់ដឹងអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក។

លោក អន សុធារិទ្ធ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅនូវវត្តមានរបស់ក្រុមការងារ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលបានជំរុញការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅរដ្ឋបាលមូលដ្ឋាន។ លោកបានបន្តថា កន្លងមកក្រុមការងារថ្នាក់ស្រុកបានរៀបចំបំពាក់រួចរាល់នូវឧបករណ៍ Wifi និងសម្ភារបច្ចេកទេសដល់មន្ត្រីបង្គោល ដើម្បីមានលទ្ធភាពចែករំលែកនូវសកម្មភាពរបស់រដ្ឋបាលស្រុកបានទាន់ពេលវេលាដល់ប្រជាពលរដ្ឋមូលដ្ឋាន៕

ប្រភព៖ រស់ ជីវិន


ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 8 ម៉ោងមុន