រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំ សាមញ្ញលើកទី០៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (296)


#ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១៣ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នៅសាលប្រជុំសាលាស្រុកកោះកុង វេលាម៉ោង ៨:០០ នាទីព្រឹក ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំ សាមញ្ញលើកទី០៩ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយករដ្ឋបាលស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពនៃរដ្ឋបាលស្រុក ការិយាល័យជំនាញជុំវិញស្រុក អធិការ មេបញ្ជាការរង លោកលោកស្រីមេឃុំទាំង៤ ប៉ុស្ដិ៍រដ្ឋបាលឃុំទាំងបួន លោកមេភូមិ នៃឃុំត្រពាំងរូង និងឃុំតាតៃក្រោម សរុបចំនួន ៤២នាក់ ០៥ស្រី នាក់។
+របៀបវារៈនៃកិច្ចប្រជុំ
១. ការបើកកិច្ចប្រជុំ
២. ពិនិត្យកូរ៉ុម
៣. អនុម័តរបៀបវារៈ
៤. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង
៥. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ របស់រដ្ឋបាលស្រុក
៦. ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ការទទួលស្គាល់ការកែសម្រួល ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ រដ្ឋបាលស្រុកកោះកុង
៧. បញ្ហាផ្សេងៗ
៨. បិទកម្មវិធី
ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានស្នើសុំលោកប្រធានអង្គប្រជុំ អាននូវប្រកាសលេខៈ១១៨៩៥ ប្រក ស្តីពី ការផ្លាស់ប្តូរ និងទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកកោះកុង ខេត្តកោះកុង ដែលផ្លាស់ប្ដូរលោក ឯក ម៉ឹង ជាប្រធានក្រុមប្រឹក្សាស្រុកកោះកុង ជំនួសលោក ប្រាក់ វិចិត្រ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងតែងតាំងលោក អ៊ូ ពៅ សមាជិកបម្រុងលេខរៀងទី១ ជាសមាជិកក្រុមប្រឹក្សាស្រុកកោះកុង ជំនួសលោក ឯក ម៉ឹង ដែលត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាស្រុកកោះកុង។ ជាកិច្ចបន្តអង្គប្រជុំបានដំណើរការតាមរបៀបវារៈ ដែលបានរៀបចំប្រកបដោយភាពរលូន។

ប្រភព ៖ អ៊ឹង បឺត

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 13 ម៉ោងមុន