រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំក្រុមការងារសម្របសម្រួលឯកសារ ជូនក្រុមប្រឹក្សាខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (212)

កិច្ចប្រជុំក្រុមការងារសម្របសម្រួលឯកសារជូនក្រុមប្រឹក្សាខេត្តកោះកុង

ព្រឹកថ្ងៃសុក្រ ១៣ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំ(ក)សាលាខេត្តកោះកុង លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមការងារសម្របសម្រួលឯកសារជូនក្រុមប្រឹក្សាខេត្ត ដើម្បីត្រៀមដាក់ឆ្លងក្រុមប្រឹក្សា ពិនិត្យ និងអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត នាពេលខាងមុខ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីនាយក នាយករងរដ្ឋបាល នាយក នាយកទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោកអភិបាលរងខេត្ត បានលេីកឡេីងថា កិច្ចប្រជុំនាពេលនេះធ្វេីឡេីង ដេីម្បីត្រួតពិនិត្យ និងកែតម្រូវរាល់ចន្លោះខ្វះខាតលើសេចក្តីព្រាងឯកសារទាំងឡាយ អោយបានល្អិតល្អន់មុននឹងដាក់ជូនក្រុមប្រឹក្សាខេត្តអនុម័ត និងផ្តល់ជូនក្រុមប្រឹក្សាខេត្តអោយបានទាន់ពេលវេលាសម្រាប់កិច្ចប្រជុំសាមញ្ញនាពេលខាងមុខនេះ។

លោកបានស្នេីអោយសមាជិកក្រុមការងារទាំងអស់ពិនិត្យ និងពិភាក្សាអោយបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយចំពោះឯកសារដែលបានយកមកពិនិត្យ និងពិភាក្សានាពេលនេះ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន