រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្នុងឱកាសដ៏នក្ខត្តឬក្ស ដែលនារីនៅទូទាំងពិភពលោក ក៏ដូចជានារីទូទាំងព្រះរាជាណាចក្រកម្ពុជា កំពុងសោមនស្សរីករាយ ចូលរួមអបអរសាទរខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ០៨ ខែមីនា ឆ្នាំ២០២០ នេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត កោះកុង សូមព្រះរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចេតនាគោរព ប្រកបដោយកតញ្ញូកតវេទិតាធម៌ ដ៏ ជ្រាលជ្រៅបំផុត ចំពោះស្នាព្រះហស្ថ និងរាល់សកម្មភាពដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវរ រាជមាតាជាតិខ្មែរ ក្នុងវិស័យអប់រំសិក្សាធិការ សង្គហភាព សុខុមាលភាព វប្បធម៌ ការបរទេស និងកិច្ចការ ធម្មការ និងសាសនា ជាពិសេសក្នុងឋានៈជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា និងព្រះប្រធាន កិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលព្រះរាជកិច្ចដ៏ឧត្តុងឧត្តមនេះ បានរួម ចំណែកដ៏ធំធេង ក្នុងបុព្វហេតុលើកកម្ពស់តម្លៃ និងតួនាទីស្ត្រីកម្ពុជា ហើយត្រូវបានទទួលស្គាល់កាន់តែខ្លាំងក្លា ពីគ្រប់ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (268)

ឆ្លៀតក្នុងឱកាសដ៏បវរថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថ បួងសួងវត្ថុស័ក្តិសិទ្ឋិក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ ឬទ្ធិបារមីនៃដួងវិញ្ញាណក្ខន្ឋអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ ជាពិសេសបារមីនៃដួង វិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូម តាមបីបាច់ថែរក្សា និងប្រោះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវរ រាជមាតាជាតិខ្មែរ និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះកាយពលមាំមួន ខ្លាំងក្លា ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរ និងសូមព្រះអង្គទ្រង់ប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 52 នាទីមុន