រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្នុងឱកាសអបអរសាទរខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ០៨ ខែមីនា ឆ្នាំ២០២០នេះ ក្នុងនាម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង និងខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំមានសេចក្តីសោមនស្ស រីករាយ និងប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល មហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូម ទទួលបាន នូវកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីដឹកនាំ កាកបាទក្រហមកម្ពុជា ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (188)

ក្នុងទិវាដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ នាងខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះសកម្មភាពរបស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលបានដឹកនាំកាកបាទក្រហមកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យជាបន្តបន្ទាប់ ធ្វើឱ្យ កិត្យានុភាពកាកបាទក្រហមកម្ពុជា កាន់តែមានភាពល្បីល្បាញទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកុលធីតា ជាឧត្តមភរិយា ជាមាតា ជាជីដូនដ៏ឆ្នើមមួយរូប ប្រកបដោយ ព្រហ្មវិហារធម៌ និងជាថ្នាក់ដឹកនាំមួយរូបពោរពេញទៅដោយគុណធម៌ និងគំរូវីរភាពដ៏ប្រពៃថ្លៃថ្លា ពិសេស តែងតែចុះជួយសង្គ្រោះប្រជាជន ជួបគ្រោះមហន្តរាយនានា និងបានខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិនារីឱ្យ បានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ជាមួយរាជរដ្ឋាភិបាលក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជាតិ និង សុខុមាលភាពប្រជាជន។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតារក្សាទឹកដី វត្ថុស័ក្តិសិទ្ឋិទាំងឡាយ ក្នុងលោក តេជៈបារមី នៃវិញ្ញាណក្ខន្ឋបុព្វបុរសខ្មែរគ្រប់ជំនាន់ សូមជួយប្រោះព្រំ គាំពារថែរក្សា សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែនឹងពុទ្ឋពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមទេវតាតាមជួយជ្រោមជ្រែង ប្រោះព្រំ ដល់បេសកកម្ម ជាប្រវត្តិសាស្រ្ត របស់ សម្តេចកិត្តិព្រឹទ្ឋ បណ្ឌិត ក្នុងភារកិច្ចដឹកនាំកាកបាទក្រហមកម្ពុជា ប្រកបដោយជោគជ័យ ជានិច្ចនិរន្តរ៍។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 9 ម៉ោងមុន