រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្នុងឱកាសអបអរសាទរខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ០៨ ខែមីនា ឆ្នាំ២០២០នេះ ក្នុងនាម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង និងខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំមានសេចក្តីសោមនស្ស រីករាយ និងប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល មហាប្រសើរជូន លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី សូម ទទួលបាននូវកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីដឹកនាំក្រសួងកិច្ចការនារី ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (181)

ក្នុងទិវាដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ នាងខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះសកម្មភាព របស់ លោកជំទាវ ដែលបានដឹកនាំក្រសួងកិច្ចការនារី ឆ្ពោះទៅរកភាពជោគជ័យជាបន្តបន្ទាប់។ លោកជំទាវ ជាកុលធីតា ជា ឧត្តមភរិយា ជាមាតា ជាជីដូនដ៏ឆ្នើមមួយរូប ប្រកបដោយ ព្រហ្មវិហារធម៌ និងជាថ្នាក់ដឹកនាំមួយរូប ពោរពេញទៅដោយគុណធម៌ និងគំរូវីរភាពដ៏ប្រពៃថ្លៃថ្លា ពិសេសតែងតែ បានខិតខំប្រឹងប្រែងលើកស្ទួយ សិទ្ធិនារីឱ្យបានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ជាមួយរាជរដ្ឋាភិបាល ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ ជាតិ និងសុខុមាលភាពប្រជាជន។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតារក្សាទឹកដី វត្ថុស័ក្តិសិទ្ឋិទាំងឡាយ ក្នុងលោក តេជៈបារមី នៃវិញ្ញាណក្ខន្ឋបុព្វបុរសខ្មែរគ្រប់ជំនាន់ សូមជួយប្រោះព្រំ គាំពារថែរក្សា លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែនឹង ពុទ្ឋពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមទេវតាតាមជួយ ជ្រោមជ្រែង ប្រោះព្រំ ដល់បេសកកម្ម ជាប្រវត្តិសាស្រ្ត របស់ លោកជំទាវ ក្នុងភារកិច្ច ដឹកនាំក្រសួងកិច្ចការនារី ប្រកបដោយជោគជ័យជានិច្ចនិរន្តរ៍។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 8 ម៉ោងមុន