រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អមដំណើរឯកឧត្ដម សឿន រឿត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះត្រួតពិនិត្យផ្លូវកំពុងស្ថាបនា តភ្ជាប់ពីផ្លូវជាតិលេខ៤៨ ទៅកាន់ឃុំជ្រោយប្រស់

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (732)

ថ្ងៃអាទិត្យ ១៥ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០

វេលាម៉ោង ៨:៤៥ នាទីព្រឹក លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញអមដំណើរ
ឯកឧត្តម សឿន រឿត ទីបឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកោះកុង ចុះពិនិត្យផ្លូវក្រាលក្រួសក្រហម ទីតាំងដាក់លូ និងស្ពានឆ្លងកាត់ដៃព្រែក ដែលកំពុងស្ថាបនាតភ្ជាប់ចេញពីផ្លូវជាតិ៤៨ ទៅកាន់ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ប្រភព ៖ អ៊ឹង បឺត

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន