រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ដឹកនាំកម្លាំងចុះពន្លត់ភ្លើងឆេះព្រៃនៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងមូលដ្ឋានស្រុកកោះកុង

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (560)

ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០
នៅវេលាម៉ោង ៩:៣០ នាទីព្រឹក លោក សុខ ភិរម្យ អភិបាលរងស្រុក តំណាង លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងទីស្នាក់ការល្បាតត្រពាំងរូងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង ចូលរួមពន្លត់ភ្លើងឆេះព្រៃនៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតនៅក្នុងដែនដីស្រុកកោះកុង។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលរងស្រុក ក៏បានដឹកនាំកម្លាំងចូលរួមសំអាតបរិស្ថាន អនាម័យ នៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ចំណុចដីខ្មៅ ក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដើម្បីលើកសោភ័ណ្ឌភាពដងផ្លូវជាតិ និងទីតាំងដែលជាសមុទ្រព្រៃឈើ សម្រាប់ភ្ញៀវទេសចរធ្វើដំណើរមកលេងកម្សាន្តនៅខេត្តកោះកុង បានឈប់គយគន់ទេសភាព និងថតរូបទុកជាអនុស្សាវរីយ៍ នៃសម្រស់ព្រៃឈើដ៏ខៀវស្រងាត់ និងស្រស់បំព្រង

រូបថត៖ សុខ ភិរម្យ

អត្ថបទ៖ អ៊ឹង បឺត

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 8 ម៉ោងមុន