រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

វគ្គបណ្តុះបណ្តាល ស្តីអំពីផលិតកម្មដំណាំត្រសក់ទ្រើងជាលក្ខណៈអាជីវកម្ម

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (191)

លោកស្រី ផង់ លក្ខណា មន្ត្រីសាលាស្រុកបូទុមសាគរ បានចូលរួុមវគ្គបណ្តុះបណ្តាល ស្តីអំពីផលិតកម្មដំណាំត្រសក់ទ្រើងជាលក្ខណៈអាជីវកម្ម ដោយមានការចូលរួុមពីមន្ត្រីការិយាល័យកសិម្មធនធានធម្មជាតិ និងបរិស្ថានស្រុក សមាជិកក្រុមប្រឹក្សាឃុំអណ្តូងទឹក មេភូមិជីត្រះ អនុភូមិ តំណាងអង្គការ សង្គ្រោះកុមារកម្ពុជា(Save the Children) និងប្រជាកសិករចូលរួុម សរុប១៨នាក់ ស្រី០៧នាក់ ស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

គោលបំណងរបស់អង្គការសង្ក្រោះកុមារដែលបានសហការជាមួុយអង្គការ iDE និងមន្ទីរកសិកម្មខេត្ត រៀបចំវគ្គបណ្តុះបណ្តាលកសិករ អំពីផលិតកម្មដំណាំត្រសក់ទ្រើងជាលក្ខណៈអាជីវកម្ម និងសមភាពយេនឌ័រ សុវត្ថិភាពកុមារ និងកាត់បន្ថយគ្រោះមហន្តរាយជូនដល់កសិករក្នុងតំបន់គោលដៅ សម្រាប់ជាគ្រឹះបទពិសោធន៍ សិក្សាស្វែងយល់បន្ថែម មុននឹងចាប់ផ្តើមដាំដុះអោយមានប្រសិទ្ធិភាពខ្ពស់។
ប្រភព : រដ្ឋបាលស្រុកបូទុមសាគរ

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 10 ម៉ោងមុន