រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

វគ្គបំប៉នវិជ្ជាសង្រោះបឋម ដល់អ្នកស័្មគ្រចិត្ត កាកបាទក្រហមកម្ពុជា ក្នុងស្រុកបូទុមសាគរ

ដោយ រដ្ឋបាលស្រុកបូទុមសាគរចំនួនទស្សនា (260)

លោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុក និងលោក ឈួន យ៉ាដា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី វគ្គបំប៉នវិជ្ជាសង្រោះបឋម ដល់អ្នកស័្មគ្រចិត្ត នៅស្រុកបូទុមសាគរ ខេត្តកោះកុង ។
ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក លើកឡើងថា ដោយកន្លងមកអាជ្ញាធរស្រុក អាជ្ញាធរឃុំ និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានខិតខំយកចិត្តទុកដាក់លើ សុខភាព និងសុខមាលភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ ដោយមានគោលនយោបាយលើកកម្ពស់សុខភាព និងសុខមាលភាព របស់ប្រជាពលរដ្ឋ ។
ដែលជានិច្ចកាល លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង តែងតែយកចិត្តទុកដាក់ ដល់សុខទុក្ខប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងក្នុងខេត្ត ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុល ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

ប្រភព : សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង
ថ្ងៃអង្គារ ៩ រោច ខែផល្គុន ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០
March 17, 2020

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 36 នាទីមុន