រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពិធីចែកអំណោយរបស់អនុសាខាកាកបាតក្រហមកម្ពុជាក្រុងខេមរភូមិន្ទ ដល់គ្រួសារក្រីក្រ ចាស់ជរា ជនពិការ និងគ្រួសារមានផ្ទុកមេរោគអេដស៍ចំនួន១៦គ្រួសារមកពីសង្កាត់ចំនួនពីរក្នុងក្រុងខេមរភូមិន្ទ។

ដោយ រដ្ឋបាលក្រុងខេមរភូមិន្ទចំនួនទស្សនា (192)

នារសៀលថ្ងៃ ពុធ ១០ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក ឈេង សុវណ្ណដា ប្រធានគណ:កម្មាធិការអនុសាខា រួមជាមួយសមាជិកា សមាជិកាអនុសាខា អាជ្ញាធរភូមិសង្កាត់ លេខាធិកាដ្ឋាន ស.ស.យ.ក ខេត្ត និង សមាជិក ស.ស.យ.ក ក្រុងខេមរភូមិន្ទ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារក្រីក្រ ចាស់ជរា ជនពិការ និងគ្រួសារដែលមានផ្ទុកមេរោគអេដស៍ សរុបចំនួន១៦គ្រួសារ នៅសង្កាត់ស្ទឹងវែង ០៩គ្រួសារ សង្កាត់ស្មាច់មានជ័យ៧គ្រួសារក្នុងនោះមួយគ្រួសារទទួលបានអង្ករ២៥kg មី១កេះ ត្រីខកំប៉ុង១យួរ ទឹកត្រី២ដប ប្រេងឆា១ដប ទឹកស៊ីអ៊ីវ២ដប ថវិការបស់អនុសាខាចំនួន៥ម៉ឺនរៀល និងថវិការបស់លោក លឹម សោភ័ណ្ឌ (ហៅប៉ូឡូ)អនុប្រធានកិត្តិយសអនុសាខាចំនួន៣ម៉ឺនរៀល​។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 នាទីមុន