រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំ ស្តីពី ការរៀបចំកសាងផែនទីប្រើប្រាស់ដីជាក់ស្តែង នៅឃុំតាតៃក្រោម

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (305)

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំ ស្តីពី ការរៀបចំកសាងផែនទីប្រើប្រាស់ដីជាក់ស្តែង ក្នុងភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្ដែត នៃដែនដីរដ្ឋបាលឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង នៅសាលាឃុំតាតៃក្រោម។
ទន្ទឹមជាមួយគ្នានោះ លោកអភិបាលរង និងអាជ្ញាធរភូមិ-ឃុំ បានពិភាក្សាគ្នាលើកិច្ចការងាររៀបចំនូវចំណីព្រែក និងចំណីផ្លូវឱ្យត្រឹមត្រូវសមស្របតាមច្បាប់កំណត់ និងការបែងចែកប្រភេទដីឱ្យបានត្រឹមត្រូវតាមប្រភេទដូចជា ដីកសិកម្ម លំនៅឋាន ដីអភិវឌ្ឍ តំបន់ទេសចរណ៍សក្តានុពល និងតំបន់អភិរក្ស ព្រមទាំងតម្រូវឱ្យមានការរៀបចំផ្សារ បេនឡាន និងសួនសាធារណៈ នៅក្នុងភូមិនីមួយៗ សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត។
កិច្ចប្រជុំនេះ មានការចូលរួមពីការិយាល័យដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ដែលជាក្រុមការងារថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំតាតៃក្រោម មេភូមិ អនុភូមិិទាំង ០២ភូមិ។

ប្រភព ៖ អ៊ឹង បឺត

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 18 នាទីមុន