រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកស្រី អ៊ិន សុភី អភិបាលស្ដីទី នៃរដ្ឋបាលស្រុកកោះកុង ដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង ត្រៀមសម្រាប់ដាក់អ្នកជំងឺ Covid-19 នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (749)

ស្រុកកោះកុង៖ នៅថ្ងៃព្រហស្បតិ៍​ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ នាទីព្រឹក លោកស្រី អ៊ីន សុភី អភិបាលស្ដីទី នៃរដ្ឋបាលស្រុកកោះកុង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងត្រៀមដាក់អ្នកជំងឺ Covid-19 សម្រាប់ពិនិត្យ និងមើលថែរក្សាអ្នកជម្ងឺ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ស្ថិតនៅ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

លោកស្រី អភិបាលស្ដីទី បានណែនាំដល់ លោក លោកស្រី ប្រធានអង្គភាពពាក់ព័ន្ធ សហការគ្នារៀបចំសម្អាតអនាម័យ តភ្ជាប់ប្រព័ន្ធ ភ្លើង និងទឹក នៅតាមបន្ទប់ នៃអាគារ អោយបានគ្រប់គ្រាន់ សម្រាប់អ្នកជំងឺ។

សមាសភាពចូលរួមមានៈ លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ អង្គភាព ចំណុះនៃរដ្ឋបាលស្រុក មណ្ឌលសុខភាពស្រុក អធិការរដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក។

ប្រភព៖ ឃិន វិសាល

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 12 ម៉ោងមុន